សេវាកម្ម

ជំនាញ

សេវាកម្មគណនេយ្យ

អាជីវកម្មដែលរីកចម្រើនឆាប់រហ័សត្រូវចំណាយពេលច្រើនដើម្បីផ្តោតលើគំរោង និងការអភិវឌ្ឍនអាជីវកម្ម។ ការគ្រប់គ្រងបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវក៏ជាផ្នែកមួយដ៏សំខាន់ដើម្បី ជួយសម្រួលដល់គណៈគ្រប់គ្រងឱ្យយល់ច្បាស់ពីសក្តានុពល និងដំណើរការរបស់ក្រុមហ៊ុន​។ តួយ៉ាងដូចជាការគ្រប់គ្រងចំណាយក្នុងការធ្វើអាជីវកម្មដើម្បីបង្កើនផលចំណេញ ក៏ដូចជាការបំពេញកាតព្វកិច្ចតាមច្បាប់ជូនក្រសួងដែលពាក់ព័ន្ធ។ សម្រាប់សហគ្រាសតូច មធ្យម និងអាជីវកម្មដែលទើបនឹងដំណើរការដំបូង អាចជួបផលលំបាកបច្ចេកទេសជាច្រើនក្នុងផ្នែកគណនេយ្យដោយសារកង្វះបទពិសោធន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ បច្ចុប្បន្នភាពច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីគណនេយ្យដោយបច្ចេកវិទ្យាថ្មី។

ដើម្បីរៀបចំ និងបង្កើនគុណភាពប្រព័ន្ធគ្រប់គ្រងបញ្ជីការគណនេយ្យរបស់អ្នក DHV ផ្តល់នូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ដែលសមស្របតាមលក្ខណៈអាជីវកម្ម និងប្រភេទប្រតិបត្តិការក្រុមហ៊ុនរបស់អ្នក។ ក្រុមការងារដែលមានបទពិសោធន៍ប្រកប​ដោយជំនាញច្បាស់លាស់ និងយកចិត្តទុកដាក់របស់យើងនឹងប្រឹក្សាផ្តល់ជូននូវវិធីសាស្រ្តអនុវត្តបានជាក់ស្តែង និងចំគោលដៅអាជីវកម្មរបស់អ្នក ប្រកបដោយប្រសិទ្ធភាព។ យើងអាចធ្វើអោយការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អាជីវកម្មរបស់អ្នកប្រសើរឡើង និងត្រឹមត្រូវតាមស្តង់ដារ គណនេយ្យ។

សេវាកម្មរបស់យើងរួមមាន៖

១. សេវាគ្រប់គ្រងបញ្ជីការគណនេយ្យ

DHV នឹងរៀបចំបញ្ជីការគណនេយ្យប្រចាំខែ ដោយផ្អែកលើកំណត់ត្រាគណនេយ្យដែលផ្តល់ដោយក្រុមហ៊ុន។
  • គ្រប់គ្រងបញ្ជីការគណនេយ្យ
  • ប្រឹក្សាអំពីបញ្ហាគណនេយ្យ រួមទាំង ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម
  • រៀបចំប្រាក់ខែ និងគ្រប់គ្រងបុគ្គលិក
  • ការ​បញ្ចូល​ទិន្នន័យ
  • ផ្ទៀងផ្ទាត់របាយការណ៍
  • គ្រប់គ្រងការទូទាត់ទៅអ្នកផ្គត់ផ្គង់

២. រៀបប្រព័ន្ធគណនេយ្យតាមស្ដង់ដារ

DHV នឹងធ្វើការជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន ដើម្បីរៀបចំតារាងគណនីដែលសមស្រប និងប្រព័ន្ធសម្រាប់ក្រុមហ៊ុន។
  • QuickBooks នៅលើកុំព្យូទ័រ
  • QuickBooks នៅលើបណ្តាញ
  • Peachtree/ Sage 50 Accounting
  • Odoo: កម្មវីធីគ្រប់គ្រងអាជីវកម្ម
  • និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មជាច្រើនទៀត

៣. រៀបគំរោងថវិកា និងការព្យាករណ៍លំហូរសាច់ប្រាក់

DHV នឹងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនដើម្បីរៀបចំគំរោងថវិកាផ្អែកលើការប៉ាន់ស្មានដែលបានផ្តល់ឱ្យ និងការសម្រេចចិត្តរបស់គណៈគ្រប់គ្រង។
  • ពិនិត្យ និងតាមដានការចំណាយ
  • ផែនការ និងការព្យាករណ៍
  • វិភាគបម្រែបម្រួលផែនការ និងលទ្ធផលជាក់ស្តែង

៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ

DHV នឹងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញឬខាត និងប្រាក់ចំណូលសរុបផ្សេងទៀត របាយការណ៍នៃការផ្លាស់ប្តូរភាគហ៊ុន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់ចំណាំចំពោះរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន។
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំខែ
  • របាយការណ៍ប្រចាំត្រីមាស
  • ការបិទបញ្ជីចុងឆ្នាំ

សេវាកម្មពន្ធដារ

យើងយកចិត្តទុកដាក់លើអាជីវកម្មរបស់អ្នកដោយផ្តល់ការប្រឹក្សាដែលមានគុណភាពខ្ពស់ ដើម្បីគ្រប់គ្រងការប្រកាសពន្ធរបស់អ្នកឱ្យបានត្រឹមត្រូវតាមច្បាប់។

នៅពេលដែលថ្លៃសេវាពន្ធកើនឡើង គណនេយ្យករ និងក្រុមហ៊ុនជាច្រើនកំពុងជ្រើសរើសសេវាកម្មរៀបចំពន្ធពីភ្នាក់ងារ ដើម្បីជួយកាត់បន្ថយចំណាយប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងប្រាក់ចំណេញ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន យើងផ្តល់ជូននូវសេវាកម្មពន្ធដារជាជំនួយក្នុងការអនុលោមតាមច្បាប់ពន្ធ និងការគ្រប់គ្រងហានិភ័យពន្ធដោយចំណាយសមរម្យប្រកបដោយប្រសិទ្ធភាព។

សេវាកម្មរបស់យើងរួមមាន៖
  • សេវាប្រកាសពន្ធប្រចាំខែ
  • ប្រកាសពន្ធប្រចាំឆ្នាំ
  • ប្រឹក្សាផែនការអនុលោមតាមច្បាប់ពន្ធ
  • ត្រួតពិនិត្យដំណើរការប្រកាសពន្ធ
  • ត្រួតពិនិត្យអនុលោមភាពច្បាប់ពន្ធ
  • ជំនួយការសវនកម្មពន្ធដារ
 

លេខាធិការសាជីវកម្ម

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មរួមតែមួយដើម្បីសម្រួលដល់ការអនុវត្តកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មដើម្បីចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធដូចជា៖
  • ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម (MoC)
  • ការចុះបញ្ជីពន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ប្រកាសបើកសហគ្រាសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)
  • ការចុះឈ្មោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
អ្នកអាចចាប់ផ្តើមអាជីវកម្មរបស់អ្នកដោយទំនុកចិត្តលើអនុលោមភាពតាមច្បាប់ត្រឹមត្រូវ និងទាន់ពេលវេលា តាមភ្នាក់ងារចុះបញ្ជីក្រុមហ៊ុន ដែលមានបទពិសោធន៍។ អត្ថប្រយោជន៍នៃការចុះបញ្ជីត្រឹមត្រូវមានដូចជា៖
  • បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក។
  • ជៀសវាងការផាកពិន័យ និងការបិទអាជីវកម្ម
  • ទទួលបានការការពារផ្នែកច្បាប់
  • ទាក់ទាញ​អតិថិជន​សាជីវកម្ម ព្រោះ​គ្មាន​ក្រុមហ៊ុន​សាជីវកម្ម​ណា​ចង់​ធ្វើ​អាជីវកម្ម​ដោយ​មិន​បាន​ចុះ​បញ្ជី
  • ភាពងាយស្រួលរបស់អ្នកក្នុងការទទួលបានប្រាក់កម្ចី និងការវិនិយោគពីធនាគារ
  • ទទួលបានអត្ថប្រយោជន៍សម្រាប់បុគ្គលិករបស់អ្នកពីបេឡាជាតិរបបសន្តិសុខសង្គម
  • បំពេញកាតព្វកិច្ចរបស់អ្នកជាពលរដ្ឋក្រោមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា។
សេវាកម្មរបស់យើងរួមមាន៖
  • សេវាកម្មចុះបញ្ជីអាជីវកម្ម
  • ស្នើរសុំអាជ្ញាប័ណ្ណអាជីវកម្មតាមក្រសួងនានា
  • កែប្រែ និងធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុន
  • ស្នើរសុំលិខិតអនុញ្ញាតការងារ
  • សេវាកម្មប្រឹក្សាអង្គការមិនរកប្រាក់ចំណេញ
  • រៀបចំឯកសារបិទក្រុមហ៊ុន